1 2 3
4 5 6 7

សំណើច រឿង៖ ម៉ូតូអូនម៉ាកអីដែរ?

400_F_32173987_BankrSDDS2K04GoShzhrLFp4zMG9pPbq

នាយ​ចុន​ឈរ​ចាំ​ជិះ​ម៉ូតូ​ឌុប​ពី​ច្បារអំពៅ ទៅ​អ្នក​លឿង ។ ម៉ូតូ​ឌុប​ច្រើន​គគោក តែ​នាយ​រក​ជិះ​សឹង​មិន​បាន ។ ម៉ូតូ​មួយ​មក​ក្បែរ នាយ​គ្រវី​ក្បាល មួយ​ទៀត​មក​ដល់ នាយ​គ្រវី​ក្បាល… ។

 • ម៉ូតូ​ឌុប ?
 • ម៉ូតូ​អូន​ម៉ាក​អី​ដែរ ?
 • អាស៊ុយ​កូរ៉េ
 • អត់​ជិះ​ទេ​ ទៅ​ចុះ
 • ម៉ូតូ​ឌុប ?
 • ម៉ាក​អី​ដែរ ម៉ូតូ​បង ?
 • អាសង់​កូរ៉េ
 • ទៅ​ចុះ​អត់​ជិះ​ទេ
 • អេ​ក្មួយ, ម៉ូតូ​ឌុប ?
 • ម៉ូតូ​ពូ​ម៉ាក​អី ?
 • ហុងដា ៨៨ ឡើង​មក​យក​ថោក​ទេ
 • មិន​ជិះ​ទេ រក​គេ​ទៀត​ចុះ
 • ម៉ូតូ​ឌុប​ក្មួយ ?
 • ម៉ាក​អី​ដែរ​អ៊ំ ?
 • សាន់យ៉ាន់
 • ខុស​ប៉ាន់​ហើយ អ៊ំ​អញ្ញើញ​ទៅ​ចុះ
 • អេ​អ្នក​កំឡោះ ម៉ូតូ​ឌុប ?
 • ម៉ូតូ​តា​ម៉ាក​អី ?
 • គេ​ហៅ​អាកន្ថោរ​ណា​ចៅ​ប្រុស
 • អាកន្ថោរ ដូច​ចិត្ត​មិន​ខុស រក​អុស​យូរ​ហើយ ទើប​តែ​ជួប​ឈើ​ងាប់ ។ ពី​ច្បារ​អំពៅ ទៅ​អ្នក​លឿង យក​ប៉ុន្មាន ?
 • ១៥.០០០៛ ចៅ​ប្រុស
 • ថ្លៃ​បន្តិច ក៏​ថ្លៃ​ចុះ ឲ្យ​តែ​ស្រួល​បត់​ជើង​តាម​ផ្លូវ ទៅ​ហើយ​ខ្ញុំ…

 

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS