1 2 3
4 5 6 7

សំណើច រឿង៖ លទ្ធផលនៃការឌឺ

Bad_Boy_Vector_Illustration_Preview_Big

អន្ទិតចោរម្នាក់ជាប់ចោទពីបទប្លន់គេ ហើយត្រូវបានប៉ូលីសចាប់ដាក់គុកឃុំឃាំងមួយរយះដើម្បីរង់ចាំដល់

ថ្ងៃឡើងតុលាការកាត់ក្តីជំនុំជំរះទោស។ ថ្ងៃឡើងសវនាការមកដល់ ប៉ូលីសបានយកអន្ទិតចោរជើងល្អយើង

បណ្តើរដាក់ខ្នោះ បញ្ជូនទៅតុលាការហើយឲ្យឈរនៅមុខរង្វង់ក្រចកសេះដើម្បីឲ្យតុលាការសួរចំលើយ។

ពេលបើកសវនាការកាត់ក្តីបានមកដល់ តុលាការបានសួរទៅអន្ទិតចោរជើងឆើតយើង ……..

តុលាការ ” ជនជាប់ចោទ តើឯងឈ្មោះអីដែរ? “

អន្ទិតចោរជើងឆើត ” អ្ហើយ………… បើមិនឈ្មោះនេះទេ ក៏ឈ្មោះនោះដែរ ! តែប៉ុណ្ណឹងឯង ! ” (និយាយបណ្តើរ

អន្ទិតចោរជើងល្អយើងយកដៃម្ខាងអោបក្លៀក ហើយដៃម្ខាងទៀត ត្រដុសពុកមាត់ពុកចង្ការស្រម៉េមស្រម៉ូមរបស់

ខ្លួន ហើយភ្នែកសំលឹងទៅមើលលើពិដាន ខ្ពើមសំលឹងមើលមុខតុលាការ​ ហាក់បីដូចជាមុខរបស់គាត់ជ្រិញដូចស្វាយ

ខុសរដូវអញ្ចឹង)។

 

តុលាការ ” មុនពេលត្រូវបានចាប់ខ្លួន តើឯងរស់នៅទីណាដែរ? “

លោកចោរជើងឆើត ” ហ៊ឺម……….. បើមិនរស់នៅទីនេះ គឺរស់នៅទីនោះ ! ហិ ហិ ……. តែប៉ុណ្ណឹងឯង ទៅឆ្ងល់អីច្រើន

ម្ល៉េះ? (និយាយបណ្តើរអន្ទិតចោរជើងល្អយើង ញាក់ស្មា ងក់ក្បាល គោះជើង ហួច ហើយគ្រហ៊ឹមបទហ៊ីបហបបណ្តើរ

ដោយមិនខ្ចីខ្វល់មើលមុខតុលាការឡើយ ព្រោះវាជ្រិញដូចឈីសផ្អាប់ស្អុយខ្លាំងពេក)។

តុលាការ ” តើមុនពេលចាប់ខ្លួន ឯងប្រកបមុខរបរអ្វីដែរ? “

អន្ទិតចោរហ៊ីបហប ” ហេះ  ! គ្មានធ្វើស្អីទេ ! បើមិនធ្វើនេះ គឺធ្វើនោះ មានតែប៉ុណ្ណឹងឯង ! ចេះឆ្ងល់ទៅកើត

ដែរ ( និយាយបណ្តើរអន្ទិតចោរជើងល្អយើង ពេបមាត់ ញាក់ស្មាបណ្តើរ )

តុលាការដោយក្តៅស្លឹកត្រចៀកខឹងនឹងចរិតឌឺរបស់អន្ទិតចោរជើងល្អលែងបានក៏យកញញួរមកដំលាន់ឮតែ ផូង !

ហើយស្រែកបញ្ជាទៅប៉ូលីសថា

 

តុលាការ ” ប៉ូលីស ! ចាប់វាយកទៅញាត់គុកភ្លាមទៅ មិនបាច់ជុំនំជំរះស្អីតទៅទៀតទេ …………

បានដូចចិត្ត ប៉ូលីសមាឌធំៗពីរនាក់ក៏បានមកចាប់ក្រៀកចោរជើងល្អនោះចេញពីរង្វង់ក្រចកសេះទៅ ដោយប៉ូលីស

ម្នាក់ចាប់ក្រៀកដៃឆ្វេង ហើយប៉ូលីសម្នាក់ទៀតចាប់ក្រៀកដៃស្តាំ អូសចោរជើងឆើតយើងចេញទៅក្រោមក្រសែភ្នែក

ភ្ញាក់ផ្អើល ឡឺនឡង់របស់អ្នកមកស្តាប់ការវិនិច័្ឆយក្តី។ ខ្នងបែរទៅមាត់ទ្វារ មុខបែរទៅតុលាការ ដៃទាំងពីរជាប់ខ្នោះផង

ហើយត្រូវបានប៉ូលីសក្រៀកអូសចេញទៅផង ចោរហ៊ឺបហបយើងស្រែកឡើងហើយសួរតុលាការថា …….

ចោរជើងល្អ ” អយុតិ្តធម៌ណាស់ៗៗៗៗៗ ! លោកតុលាការ តើពេលណាទើបដោះលែងខ្ញុំចេញពីគុកវិញទៅ? “

តុលាការ ” បើមិនថ្ងៃនេះ គឺថ្ងៃនោះ ! តែប៉ុណ្ណឹងឯង ! ហេះ …… ចេះសួរទៅកើតដែរ ! “

អន្ទិតចោរជើងល្អ ” !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! “

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS