អ្នកទិញ : មីងអ្នកលក់ ! ទឹកឃ្មុំនេះយកមកពីណាដែរ?
អ្នកលក់ : អូហ៏ ក្មួយ ! ទឹកឃ្មុំនេះទើបតែយកមកពីព្រៃល្ងាចម្សិលម៉ិញនេះឯង …..
អ្នកទិញ : អូយ ! ពាក្យនេះខ្ញុំឮគេនិយាយច្រើននាក់ហើយ …. ខ្ញុំចង់ទិញដែរ តែបារម្ភខ្លាចតែមិនសុទ្ធទេ !
អ្នកលក់ឮសូរតែអ្នកទិញរាងអេញអុញ ក៏និយាយកាត់តែម្តងដោយស្រែកឮៗ ស្ទើរតែបែកក្រដាសត្រចៀក ឆ្ការដៃឆ្ការជើង
មើលតែគេឈ្លោះគ្នា!
អ្នកលក់ : មីងធានា ១០០ ភាគរយ ថាទឹកឃ្មុំមីងជារបស់សុទ្ធ …… មីងមិនរកស៊ីកុហក បោកប្រាស់ លក់ផ្លូវ ដូចអ្នកដ៏ទៃទៀតទេ …. មីងធានា!
អ្នកទិញ: អញ្ចឹងមីងលក់មួយលីត្រប៉ុន្មានដែរទៅ?
អ្នកលក់ : មួយលីត្រ ប្រាំម៉ឺនរៀល
អ្នកទិញ: អូយ ថ្លៃណាស់មីងអ្ហើយ ….. គេលក់តែបីម៉ឺនរៀលប៉ុណ្ណោះ!
ឮតែបីម៉ឺនរៀល អ្នកលក់ស្រែកឡើងផ្អើលផ្សារ ឡើងចង់បែកក្រដាសត្រចៀកអ្នកជិតខាង!
អ្នកលក់ : អូ! លក់មិនបានទេ ក្មួយ! មេស្ករឥឡូវឡើងថ្លៃខ្លាំងណាស់!
អ្នកទិញ : ………..?