1 2 3
4 5 6 7

សំណើច រឿង៖ ហាមក្មេងអាយុក្រោម១៨ឆ្នាំ!

help-and-wait-for-your-turn-caricature

ថ្ងៃនេះ រោងភាពយន្តមរកត រៀបចំបញ្ជាំងរឿងអាមេរិកកាំងសិចស៊ីមួយ ដែលមានសរសេរបំរាមនៅមុខរោងថា៖ <<ហាមក្មេងអាយុក្រោម១៨ឆ្នាំ!>>។

នៅពេលគុនចាប់បញ្ចាំង ប៉ូលិសម្នាក់ដែលទទួលភារកិច្ចមកតាមដានមើលការអនុវត្តបំរាម តើមានប្រសិទ្ធភាព ឬយ៉ាងណានោះ? ក៏ចូលទៅក្នុងរោងគុន ដើរមើលក្រែងមានក្មេងអាយុក្រោម១៨ឆ្នាំចូលមើល អាលនឹងធ្វើការផាកពិន័យដល់ម្ចាស់រោងគុន។

ក្រោយពីដើរពិនិត្យយ៉ាងហ្មត់ចត់តាមជួរកៅអីនីមួយៗ អស់មួយសន្ទុះធំ ប៉ូលិសនោះក៏ប្រទះឃើញកុមារ ៤នាក់អាយុប្រហែលៗ ១០ឆ្នាំ ហើយអង្គុយក្នុងកៅអីមួយពីរនាក់។ ប៉ូលិសក៏ហៅម្ចាស់រោងគុនមកសួរភា្លមថា៖

<<ហេតុអី ក៏លោកធ្វើផ្ទុយនឹងបំរាម អនុញ្ញាតឱ្យក្មេងតូចយ៉ាងនេះចូលមើល អាចនាំឱ្យខូចខួរក្បាលក្មេងណា៎!>>

ម្ចាស់រោងគុនក៏ឆ្លើយភ្លាមថា៖

<<ខ្ញុំយល់ថា ខ្ញុំធ្វើមិនខុសទេលោកប៉ូលិស! ព្រោះបំរាមនេះ គេហាមតែក្មេងអាយុក្រោម១៨ឆ្នាំ គឺ១៧ឆ្នាំប៉ុណ្ណោះ! ឯក្មេងទំាងនេះអាយុក្រោម ១១ឆ្នាំ គឺ១០ឆ្នាំ គេមិនបានហាមផងទេ!>>

ប៉ូលិស ឆ្លើយតបដោយមួរហ្មង៖

<<តែន័យរបស់បំរាម គេចង់និយាយសរុបឱ្យតែក្មេងអាយុក្រោម១៨ឆ្នាំ ទោះប៉ុន្មានក៏ដោយ ចូលមើលមិនបានជាដាច់ខាត!>>

ម្ចាស់រោងគុនបញ្ជាក់សាជាថ្មី៖

<<បើនិយាយបែបហ្នឹង សូមលោកប៉ុលិសគិតមើល៍! ក្មេងទាំងនេះសុទ្ទតែជាកូនភ្លោះ ក្នុងពីរនាក់ វាទិញសំបុត្រតែមួយទេ ហើយក៏អង្គុយក្នុងកៅអីតែមួយដែរ! ចំណែក អាយុវិញវាទំាងពីរនាក់ឡើងដល់២០ឆ្នាំឯណោះ រួមទាំង ៤នាក់ឡើងដល់ ៤០ឆ្នាំ រឿងអីដែលពួកវាចូលមើលមិនបាន បើគេហាមតែក្រោម១៨ឆ្នាំ!>>

<<……?>>

ប្រភព៖ រឿងកំប្លែងស្ងួត

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS