1 2 3
4 5 6 7

ជំងឺ​មហារីក​សុដន់​ អាច​ព្យាបាល​ជា​សះស្បើយ​

អត្ថបទពាណិជ្ជកម្ម៖ មហារីកសុដន់ គឺជាជំងឺមហារីក ដែលកើតមាន ទូទៅបំផុតចំពោះស្ដ្រី (៣១%) ដែលស្មើនឹង ១៧% នៃ មរណភាព ទាំងអស់។ គេបានប៉ាន់ស្មានថា មនុស្សច្រើនជាង ១ នាក់ក្នុងចំណោម ៣ នាក់នឹងកើត ជំងឺមហារីកសុដន់ នៅ ពេលណាមួយនៅ ក្នុងជីវិតរបស់ពួកគេ។

កត្ដាហានិភ័យ រួមមាន៖ កត្ដាហ្សែន អាយុច្រើន ការជក់បារី ការទទួលទាន គ្រឿងស្រវឹង ការកើនឡើង នៃការ ប្រឈម ទៅនឹង អឺស្ដ្រូហ្សែន (អ័រម៉ូនញី) ដូចជា ការឆាប់មានរដូវ (ការចាប់ផ្ដើមមានរដូវ) ឬការក្រ អស់រដូវ កត្ដាបន្ដ ពូជ ដូចជា ការមិនបំបៅដោះកូន ការគ្មានកូន និងអាយុច្រើននៅពេលមានគភ៌លើក ដំបូង។

ការព្យាបាលតាមបែបធម្មតាដោយការវះកាត់យកសុដន់ចេញ និងគីមីព្យាបាល ការយល់ដឹងកាន់តែ ច្រើន អំពីជីវ សាស្ដ្រដុំសាច់ និងការរកឃើញហ្សែន HER2 បានធ្វើឱ្យមានការផ្លាស់ប្ដូរ យ៉ាងខ្លាំងដល់ ការព្យាបាល ជំងឺមហារីក សុដន់។ ការបង្ហាញក្នុងចំនួនច្រើនលើសលុបនៃ HER2 ត្រូវបានសង្កេត ឃើញនៅក្នុងជំងឺ មហារីកសុដន់ ២០-៣០%។ នៅពេលត្រូវបានបង្ហាញក្នុងចំនួនច្រើនលើសលុប HER2 ដើរតួនាទីជា កុងតាក់កំណើន ដែលបើក និងធ្វើឱ្យសកម្មដល់ការបំបែកខ្លួននៃកោសិកាមហារីក ដែលធ្វើឱ្យដុំសាច់កាន់ តែកាចសាហាវ។ បច្ចុប្បន្ន មាន ភ្នាក់ងារដែលផ្ដោតលើការប្រឆាំងនឹង HER2 ចំនួនបួនប្រភេទសម្រាប់ ការព្យាបាលជំងឺមហារីកសុដន់។

អ្នកស្រី B គឺជាស្ដ្រីវ័យ ៣៦ ឆ្នាំម្នាក់ ដែលមានដុំសាច់ក្នុងសុដន់ខាងឆ្វេងទំហំ ៣ សង់ទីម៉ែត្រ ដែលត្រូវ បានសម្គាល់ ឃើញ នៅពេលគាត់កំពុងបំបៅដោះកូនទីបួនរបស់គាត់។ ការវាយតម្លៃបន្ថែមក៏បាន រកឃើញ កូនកណ្ដុរទំហំ ១ សង់ទីម៉ែត្រផងដែរ នៅត្រង់ក្លៀកខាងឆ្វេងរបស់គាត់។ ការស្កែន PET ត្រូវបានធ្វើឡើង (ការស្កែន រាងកាយលម្អិត) ពុំបានបង្ហាញនូវការរីករាលដាលនៃកោសិកា មហារីក ទៅកាន់សរីរាង្គ ផ្សេងទៀត ដែលនៅឆ្ងាយឡើយ។ គាត់អស់សង្ឃឹមយ៉ាងខ្លាំង នៅពេលគាត់ត្រូវបាន ប្រាប់ថា គាត់ចាំបាច់ ត្រូវតែធ្វើការ វះកាត់យកសុដន់ចេញ។

ក្រោយពីការពិភាក្សា យើងបានសម្រេចចិត្ដជ្រើសរើសគីមីព្យាបាល និង Herception (ឱសថដែល ផ្ដោត គោល ដៅលើ HER2) មុនពេលធ្វើការវះកាត់។ ក្រោយពីព្យាបាលបានពីរវដ្ដ ដុំសាច់របស់ គាត់ស្ទើរតែ ស្ទាបមិនដឹង។ ក្រោយពីបញ្ចប់ការព្យាបាលបានប្រាំមួយវដ្ដ ដុំសាច់មិនអាចស្ទាបដឹងឡើយ តាមលក្ខណៈ វេជ្ជសាស្ដ្រ។ នៅពេល ដុំសាច់រួញតូចយ៉ាងខ្លាំង សល្យពេទ្យអាចអនុវត្ដការវះកាត់ ដើម្បីវះតែតំបន់មួយ ប៉ុណ្ណោះនៃតំបន់ដុំសាច់ ដូច្នេះ អាចរក្សាសុដន់ និងបញ្ចៀសការវះកាត់យកសុដន់ចេញ។

អ្នកស្រី B បាន ទទួលការព្យាបាលដោយកាំរស្មីចំពោះសុដន់ខាងឆ្វេងរបស់គាត់ និងបន្ដប្រើ Herceptin រយៈពេល ១ ឆ្នាំ រួមជាមួយនឹងការព្យាបាលដោយប្រើអ័រម៉ូន។ កាលពីពេលថ្មីៗនេះ ខ្ញុំបានពិនិត្យគាត់ ឡើងវិញ ហើយ គាត់នៅតែមានសុខភាពល្អ ក្រោយពីប្រារឰខួបកំណើតគម្រប់ បីឆ្នាំរបស់កូនទីបួន របស់គាត់។

ការព្យាបាលជំងឺមហារីក មិនមែនជាវិធីសាស្ដ្រមួយខ្នាតត្រូវគ្រប់ទំហំទៀតឡើយ។ បុគ្គលគ្រប់រូបមាន សមាសភាព ហ្សែនខុសគ្នា។ ដូច្នេះ វាជាការសំខាន់ដែលត្រូវធានាថា យើងបង្កើតនូវវត្ដមាន ឬអវត្ដមាន នៃបម្រែបម្រួលហ្សែន ដើម្បីឱ្យយើងអាចផ្ដោតគោលដៅលើការព្យាបាលរបស់យើងទៅតាមនោះ។ ប្រការ នេះមិនត្រឹមតែធ្វើឱ្យការ ព្យាបាល កាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្ដែមានផលរំខានកាន់ តែតិច ព្រមទាំង ផ្ដោតគោលដៅជាចម្បង លើកោសិកាមហារីក។

ជាមួយនឹងការអភិវឌ្ឍនៃបច្ចេកទេសថ្មីៗផ្នែករូបភាពវេជ្ជសាស្ដ្រ គេក៏អាចធ្វើការពិនិត្យរាងកាយកាន់តែ លម្អិត និងការតាមដានជាបន្ដ សម្រាប់ការកើតឡើងវិញនៃជំងឺមហារីកផងដែរ។ បច្ចេកទេសវះកាត់ រួម ជាមួយនឹងគីមី ព្យាបាល និងការព្យាបាលផ្ដោតចំគោលដៅ ក៏មានន័យផងដែរថា ស្ដ្រីអាចមិនសុទ្ធតែចាំបាច់ធ្វើ ការវះកាត់យក សុដន់ចេញដើម្បីព្យាបាលជំងឺមហារីកនោះទេ ដូច្នេះអាចរក្សាសរីរាង្គ ដែលអាចមានន័យយ៉ាង បំផុតចំពោះរូបភាព និងជំនឿជឿជាក់របស់ស្ដ្រី។

អត្ថបទខាងលើតាក់តែងដោយ លោកវេជ្ជបណ្ឌិត Wong Chiung Ing
អំពីលោកវេជ្ជបណ្ឌិត Wong Chiung Ing៖ MB ChB (ក្រុងមែនឆេសស្ទ័រ ចក្រភពអង់គ្លេស) MRCP (ចក្រភពអង់គ្លេស) FAMS (ផ្នែកជំងឺ មហារីក)

វេជ្ជបណ្ឌិត Wong បានទទួលសញ្ញាបត្រវេជ្ជសាស្ដ្រ ពីសាកលវិទ្យាល័យមែនឆេសស្ទ័រនៃចក្រភពអង់ គ្លេស។ គាត់បានបញ្ចប់ការបណ្ដុះបណ្ដាលក្រោយឧត្ដមសិក្សារបស់គាត់ផ្នែកវេជ្ជសាស្ដ្រជំងឺសរីរាង្គក្នុង នៅ ក្នុងមន្ទីរពេទ្យ មួយចំនួននៅតំបន់ភាគពាយព្យនៃប្រទេសអង់គ្លេស និងបានទទួលសមាជិកភាព របស់គាត់ នៅក្នុងមហា វិទ្យាល័យ ភូមិន្ទវេជ្ជបណ្ឌិតនៃចក្រភពអង់គ្លេស (Royal College of Physicians of the United Kingdom (MRCP, UK))។

វេជ្ជបណ្ឌិតWong បានចូលរួមយ៉ាងសកម្មនៅក្នុងការសាកល្បងនៅគ្លីនិក ជាពិសេស ការសាកល្បង ដំណាក់ កាលទី១ ដោយរុករកការព្យាបាលថ្មីៗសម្រាប់អ្នកជំងឺមហារីក។ គាត់បានបង្ហាញ និងបោះពុម្ព ការងារ របស់គាត់ នៅក្នុងទស្សនាវដ្ដីជាច្រើនដែលត្រូវបានវាយតម្លៃថាមានលក្ខណៈឯកទេស រួមទាំង ទស្សនាវដ្ដី មហារីកគ្លីនិក ដែលជាទស្សនាវដ្ដីផ្លូវការនៃសមាគមផ្នែកជំងឺមហារីកគ្លីនិកអាមេរិក (ASCO)។

វេជ្ជបណ្ឌិតWong មានឯកទេសខាងធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកមនុស្សពេញវ័យ ដោយ មានការចាប់ អារម្មណ៍ជាពិសេសលើជំងឺមហារីកសុដន់ និងរោគស្ដ្រី។

អេសអឹមជី – SMG (Singapore Medical Group)៖ គឺជាអ្នកផ្ដល់ការថែទាំសុខភាពឯកទេស ឯកជនមួយដែលមាន បណ្ដាញគ្រួពេទ្យឯកទេសចំនួន ២២ ។ ក្រុមការងារនេះ ប្ដេជ្ញាចិត្ដ បំពេញ ការសន្យា របស់ខ្លួនក្នុងការផ្ដល់ការថែទាំ និងបទពិសោធន៍ ផ្នែកវេជ្ជសាស្ដ្រ ដោយ ផ្ដោត លើអ្នកជំងឺដល់បុគ្គលគ្រប់រូប។

បច្ចុប្បន្នក្រុមការងារនេះមាន គ្លីនិកសរុបចំនួន ១៤ កន្លែងដែលមានទីតាំងយុទ្ធសាស្ដ្រនៅ ក្នុងមជ្ឈមណ្ឌល ឯកទេស Paragon មជ្ឈមណ្ឌលឯកទេស Mount Elizabeth Novena មជ្ឈមណ្ឌល វេជ្ជសាស្ដ្រ Novena និងមជ្ឈមណ្ឌល វេជ្ជសាស្ដ្រ Gleneagles ដែលមានបណ្ដាញគ្លីនិក SMG Associates ។
អេសអឹមជីមានភ្នាក់ងារខ្មែរពិសេសសំរាប់ជួយលោកអ្នកទៅតាមតម្រូវការដូចជាៈ
-ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ
-ការសាកសួរព័ត៌មាននិងតម្លៃ
-ការធ្វើដំណើរនិងការស្នាក់នៅ
-ការទទួលនៅអាកាសយាន្ដដ្ឋាននិងការបញ្ជូនមកកាន់មន្ទីរពេទ្យ
-សេវាកម្មបកប្រែដោយឥតគិតថ្លៃ
-ការស្នើរសុំលទ្ធផលព្យាបាលនិងការទិញថ្នាំ

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង
បុគ្គលិកខ្មែរប្រចាំអេសអឹមជី (SMG)
ទូរស័ព្ទទំនាក់ទំនង ២៤ ម៉ោងៈ +65 9842 3560
អ៊ីម៉េលៈvanessa.sophors@smg.sg
ទីស្នាក់ការអេសអឹមជី – SMG ប្រចាំនៅកម្ពុជា
ទូរស័ព្ទ ៖ 092 852 923 / 097 7 668 266
អ៊ីមែល ៖ enquiry@singaporemedical.sg

វែបសាយ៖ www.singaporemedical.sg

 

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS