1 2 3
4 5 6 7

សំណើច រឿង៖ វ៉ែនតាខ្មៅ

cartoon-nerd-with-glasses-and-a-smartphone-character-illustration-87389942

បូរ៉ា និងនាងរតនាជាភរិយា បាននាំគ្នាទៅធ្វើទេសចរណ៍នៅប្រទេសមួយក្នុងទ្វីបអឺរ៉ុបក្នុងវស្សមកាលរដូវក្តៅ។

នៅពេលទៅដល់ប្រទេសនោះ បូរ៉ាបានសួរទៅកាន់មិត្តម្នាក់ដែលរស់នៅប្រទេសនោះយូរហើយថា៖

<<ខ្ញុំបានដាក់វ៉ែនតាពីរបែបមកដែរ គឺស និងខ្មៅ! តើពេលណាគេពាក់វ៉ែនតាស ហើយពេលណាគេពាក់វ៉ែនតាខ្មៅ?>>

មិត្តរបស់បូរ៉ា ក៏ឆ្លើយមកវិញថា៖

<<អ៊ើ នៅពេលណាដែលធាតុអាកាសត្រជាក់ល្មម មិនសូវក្តៅគេពាក់វ៉ែនតាស តែពេលណាធាតុអាកាសក្តៅខ្លាំងដូចជានៅស្រុកខ្មែរ គេចំាបាច់ត្រូវពាក់វ៉ែនតាខ្មៅ!>>

ប្រពន្ធបូរ៉ាឮដូច្នោះក៏សួរកាត់៖

<<គឺគេពាក់វ៉ែនតាខ្មៅ សម្រាប់កុំឱ្យចំាងភ្នែក នឹងពន្លឺព្រះអាទិត្យ ដែលក្តៅខ្លាំង មែនទេ?>>

មិត្តរបស់បូរ៉ាបញ្ជាក់បន្ថែម៖

<<មិនមែនទេ គឺគេពាក់វ៉ែនតាខ្មៅនេះ សម្រាប់ដើរមើលប្រុសស្រីមុជទឹកស្រាតនៅឆ្នេរសមុទ្រណា៎! បើពាក់វ៉ែនតាសគេនឹង ឃើញភ្នែកយើងសម្លឹងគេ តែបើពាក់វ៉ែនតាខ្មៅគ្មានអ្នកណាដឹងទេ?>>

នាងរតនាឮដូច្នោះ ក៏បែរទៅសម្លក់ប្តី៖

<<អូ៎ បងបូរ៉ា ដាក់វ៉ែនតាខ្មៅត្រៀមមកនេះ គឺសម្រាប់មកលួចមើលស្រីៗ អឺរ៉ុប មុជទឹកនៅមាត់សមុទ្រមែនទេ?>>

បូរ៉ាសើចលាងគំនួច៖

<<ចុះនៅស្រុកយើង មិនងាយមានអ្នកណាគេដេកសំដិលឱ្យយើងមើលស្រស់ៗ បែបហ្នឹងទេ?>>

នាងរតនា ឆ្លើយផ្ញាច់មកវិញ៖

<<តែខ្ញុំឮគេនិយាយថា ពួកអ្នកពាក់វ៉ែនតាខ្មៅដើរតាមឆ្នេរខ្សាច់នៅទ្វីបអឺរ៉ុបនេះ ច្រើនជាពួកមនុស្សខ្វាក់ ឬអ្នកដើរសុំទានទេ!>>

<<អៃយ៉ា វីវរហើយ អីចឹង?>>

ប្រភព៖ រឿងកំប្លែងស្ងួត

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS