1 2 3
4 5 6 7

សំណើច រឿង៖ ម៉េចក៏លោកនាយកទះដៃសើចក្រោយគេ?

LEO-IN-THE-MEETING-CARTOON

ណារ៉េត ឧស្សាហ៍មើលទូរទស្សន៍ ឃើញលោកនាយកក្រសួងរបស់គេចូលរួមក្នុងអង្គប្រជុំនានាជាមួយអន្តរជាតិ។ ហើយរាល់ដង គេតែងសង្កេតឃើញលោកនាយកក្រសួងនោះ មានឥរិយាបថប្លែកមួយ ដែលគួរឱ្យកត់សម្គាល់។ គឺនៅពេលដែលភ្ញៀវអន្តរជាតិនានាគេទះដៃ ញញឹមសើចសប្បាយ ចំពោះបទអន្តរាគមន៍ណាមួយ ដែលវាគ្មិនបរទេសបានឡើងថ្លែង លោកនាយករបស់គេនោះ បែរជានៅស្ងៀម ធ្វើភ្នែកម៉ក់ៗ ងាកមើលឆ្វេងស្តាំ។

ប៉ុន្តែ ក្រោយដែលភ្ញៀវអន្តរជាតិនានាទះដៃហ៊ោកញ្រ្ចៀវចប់ហើយ ស្រាប់តែលោកនាយករបស់គេ ងើបស្ទុះទះដៃហ៊ោកញ្ច្រៀវតែម្នាក់ឯងទៅវិញ។

ដោយនឹកឆ្ងល់ មិនអស់ចិត្តពីកាយវិការដ៏ប្លែករបស់ចៅហ្វាយទើបណារ៉េត ទូរស័ព្ទទៅកាន់សម្លាញ់គេម្នាក់ឈ្មោះសុវត្តិ ហើយសួរថា៖

<<នែ៎ សុវត្តិ គ្នាមើលឃើញលោកនាយកក្រសួងយើង ទៅប្រជុំនៅអន្តរជាតិតាមទូរទស្សន៍ ហើយគ្នាឆ្ងល់ ម៉េចក៏ពេលដែលភ្ញៀវអន្តរជាតិទាំងអស់ គេទះដៃអបអរសាទរចំពោះបទអន្តរាគមន៍និមួយៗ គាត់បែរជានៅស្ងៀម! លុះក្រោយពីពួកគេទះដៃហ៊ោកញ្ច្រៀវចប់ គាត់បែរជាទះដៃសើចហ៊ោសប្បាយតែម្នាក់ឯងទៅវិញ ឯងមានដឹងទេមកពីអ្វី បានជាអីចឹង?>>

សុវត្តិ ក៏ឆ្លើយតាមទូរស័ព្ទប្រាប់មកវិញថា៖

<<អ៊ើ នេះមកពី លោកនាយកយើង គាត់ស្តាប់ភាសាគេមិនបានណា៎ មិនដឹងជាថាអី បានជាមិនទាន់ទះដៃ! ប៉ុន្តែ បន្ទាប់ពីអ្នកបកប្រែរបស់គាត់ លួចអោនខ្សិបបកប្រែដាក់ត្រចៀកពីអត្ថន័យដែលគេទះដៃនោះ ទើបលោកនាយកយើងស្ទុះទះដៃដូចជាំភ្ញាក់ក្រោយគេទៅ!>>

<<អូ៎! អីចឹងទេ គួរឱ្យអនោចអធម៌ គាត់ដែរ!>>

ប្រភព៖ រឿងកំប្លែងស្ងួត

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS