1 2 3
4 5 6 7

ក្មេងៗប៉េរូ តំរៀបគ្នា ជារូបដើមឈើ អំពាវនាវឲ្យ ពិភពលោក រួមគ្នាការពារ ព្រៃឈើ

លីម៉ា ៖ កុមារប៉េរូ រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅតំបន់ឆ្នេរសមុទ្រ ភាគខាងលិចប្រទេស អាម៉េរិកឡាទីនមួយនេះ ដើម្បីអំពាវនាវ ឲ្យពិភពលោកទាំងមូល រួមគ្នាអភិរក្ស និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដោយសារតែ បច្ចុប្បន្ននេះ បញ្ហាបម្រែបម្រួលអាកាសធាតុ កាន់តែក្លាយជាប្រធានបទ ក្តៅគគុកហើយ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រ ទី០៥ ខែធ្នូ នេះទៀតថា ការជួបប្រជុំនេះ កុមារៗទាំងឡាយ ត្រូវតំរៀបគ្នា ឲ្យចេញរូបរាងដើមឈើមួយដើម លើឆ្នេរខ្សាច់ ដើម្បី អបអរសាទរសន្និសីទ ស្តីពីបម្រែបម្រួល អាកាស អាតុ COP 20 នៅលើឆ្នេរខ្សាច់ទីក្រុង លីម៉ា ភាគខាងលិច ប៉េរូនៅថ្ងៃ ទី០៤ ខែធ្នូ ។

កុមារប្រមាណជាង ៧០០ នាក់ រួមជាមួយនឹងលោកគ្រូ អ្នកគ្រូជាអ្នកដឹកនាំ បាននាំយកនូវ ពាក្យស្លោកសម្រាប់ ឱកាសនោះ “ពិភពលោកដែលយើងចង់បាន” រៀបចំដោយក្រសួង បរិស្ថានប៉េរូ ដើម្បីពង្រីកចំណេះដឹងបន្ថែមទៀត អំពីកិច្ចការពារបរិស្ថាន ។ គួរបញ្ជាក់ផងដែរថា ឆ្នាំ២០១៤ នេះ ត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុក ជាឆ្នាំដែលក្តៅបំផុត ក្នុងប្រវត្តិសាស្ត្រ ហើយមូលហេតុនេះ ពួកគេកំពុងធ្វើការសិក្សាបន្ថែមទៀត ៕

ប្រភព៖ ដើមអម្ពិល

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS