លោកឆើត នាំយកឯកសារការងារសំខាន់មួយឈុត ទៅឱ្យលោកប្រធានអគ្គនាយកក្រុមហ៊ុន ស៊ីញ៉េដល់ផ្ទះតាំងពីព្រលឹម ព្រោះមានការត្រូវរៀបចំប្រជុំនៅវេលាម៉ោង ៩។
ពេលទៅដល់មុខផ្ទះប្រធានក្រុមហ៊ុន លោកឆើតចាប់ឈឺពោះបត់ជើងធំឆេវៗ តែលោកខំអត់ទ្រាំ នឹកថា នៅពេលចុចកណ្តឹងហៅប្រធានឱ្យបើកទ្វារ នោះគេពិតជាសុំទៅបត់ជើងភ្លាម ទន្ទឹមនឹងទុកឯកសារឱ្យគាត់ពិនិត្យស៊ីញ៉េ។
ប៉ុន្តែ នៅពេលដែលលោកឆើតចុចកណ្តឹងរោទិ លោកឃើញប្រធានស្លៀកខោអាវដេកនៅឡើយ ហើយកំពុងកាន់ខ្សែឆ្កែដ៏ធំមួយ បង្ហើបទ្វារបន្តិច ប្រាប់មកលោកឆើតវិញថា៖
-<<ថ្ងៃនេះពួកឈ្នូលបម្រើ សុំច្បាប់ទៅលេងស្រុកអស់មិនទាន់មក គ្មានអ្នកណាបណ្តើរឆ្កែឱ្យជុះ! យើងត្រូវតែធ្វើការនេះខ្លួនឯង! សុំលោកចំាមួយភ្លែក! កាលណាយើងបណ្តើរឆ្កែឱ្យជុះរួចសិន សិមនិយាយការ!>>
លោកឆើតដោយខ្លាចប្រធានក៏មិនហ៊ានបង្ខំ ប៉ុន្តែ ក៏នឹកអន់ចិត្តខ្លះដែរ ដែលប្រធានវាយតម្លៃវត្តមានរបស់គេមិនស្មើនឹងឆ្កែរបស់គាត់។ ហើយលោកឆើត ចេះតែឈឺពោះខ្លាំងឡើងៗ ទ្រាំមិនបានក៏ចុចកណ្តើងហៅទៀត ធ្វើឱ្យប្រធានអគ្គនាយក បង្ហើបទ្វារឆ្លើយមកវិញរបៀបចង់មួរម៉ៅថា៖
-<<លោកឯងស្តាប់ខ្មែរបានទេ ថាឆ្កែយើងវាកំពុងឈឺជុះ វាមិនអាចអត់បានទេ យើងត្រូវតែបណ្តើរវាឱ្យជុះរួចរាល់សិន សិមនិយាយការ ម៉េចក៏លោកនៅតែចុចកណ្តឹង?>>
គ្រាន់តែផុតពាក្យព្រមានរបស់ប្រធានស្ទើរមិនទាន់ផង លោកឆើត ដែលប្រឹងទប់ត្បៀតទាល់តែក្រហមមុខ តែទប់មិនឈ្នះ ក៏ធា្លយអាចម៍មកព្រូសៗ ហៀរតាមជើងខោ ចោលក្លិនមិនស្រួលភ្លាម។
ឃើញដូច្នោះ ប្រធានអគ្គនាយក ក៏បែរមកសួរដោយភ្ញាក់ថា៖
-<<វាយ៉ាងម៉េចឯង?>>
-<<បាទៗ ខ្ញុំ ជុះអាចម៍!>>
-<<យី អាលោកចង្រៃ នៅមិននៅ មកជុះអាចម៍ដាក់មាត់ទ្វារផ្ទះអញ?>>
-<<បាទ! ខ្ញុំឈឺពេក!>>
-<<ចុះម៉េចក៏ឯងមិនខំទប់?>>
ម្តងនេះ ទើបឆើតឆ្លើយដោយចង់យំថា៖
-<<សូមលោកប្រធានសួរឆ្កែរបស់លោកមើល៎ បើវាអាចទប់បាន ខ្ញុំក៏អាចទប់បានដែរ?>>
ប្រភព៖ រឿងកំប្លែងស្ងួត