1 2 3
4 5 6 7

សំណើច រឿង៖ ខ្ញុំអត់បាយពីរថ្ងៃហើយ ហេវណាស់!

3090283-157956-hungry-cartoon-fat-man-illustration

មានចោរលួចក្របីម្នាក់ បន្ទាប់ពីត្រូវគេដេញប្រផាប់ចាប់ប្រភីងអស់រយៈពេលពីរថ្ងៃ ក៏រត់រួចខ្លួន ហើយបានមកដល់មុខផ្ទះមួយ និងខំអង្វរទៅកាន់ម្ចាស់ផ្ទះនោះថា៖

-<<ឱ! លោកម្ចាស់អើយ! សូមបើកទ្វារឱ្យចូលពួនបន្តិច ព្រោះខ្ញុំកំពុងត្រូវគេដេញចាប់!>>

ម្នាស់ផ្ទះស្រែកសួរពីក្នុងមកវិញថា៖

-<<ចុះអ្នកឯងធ្វើអីគេ បានជាគេដេញចាប់?>>

-<<បាទ ខ្ញុំមិនលាក់ទេ គឺខ្ញុំជាចោរលួចក្របីគេ! លួចមកបានពាក់កណ្តាលផ្លូវ ម្ចាស់គេមកវាយស្កាត់រំដោះយកក្របីទៅវិញអស់ តែខ្ញុំបានប្រាស់រត់រួច! ហ៊ឺ ខ្ញុំអត់បាយពីរថ្ងៃហើយ ហេវណាស់! សូមជួយលាក់បំពួនខ្ញុំ និងឱ្យបាយស៊ីផង! ខ្ញុំមិនអាចរត់ទៅមុខបានទេ! បើលោកជួយខ្ញុំៗ នឹងមិនបំភ្លេចគុណរហូតមួយជីវិត!>>

ម្ចាស់ផ្ទះគិតបន្តិច ក៏ឆើ្លយមកវិញថា៖

-<<គួរឱ្យអាណិតដែរ ព្រោះឯងជាចោរដែលេចេះនិយាយត្រង់ មិនភូតកុហក់ តែយើងក៏សូមប្រាប់ឯងដោយត្រង់វិញថា យើងសព្វថ្ងៃនេះ ក្រណាស់ ដំាបាយស៊ីគ្រប់តែមួយពេលៗ មិនអាចចែករំលែកឱ្យឯងស៊ីបានទេ! ដូច្នោះ ឯងគួរតែទៅសុំខាងពន្ធធនាគារគេនៅវិញទៅ! ចោររបៀបឯងនេះ គឺនឹងមានបាយសម្លរបីពេល ឱ្យស៊ីស្រាប់ មានកន្លែងដេកដោយមិនបាច់បង់ប្រាក់ ហើយមិនភ័យព្រួយរត់ខ្លាចគេដេញចាប់ទៀតផង!>>

ចោរលួចក្របីឮដូច្នោះ ក៏យកដៃទះថ្ងាស់! ហើយដួលផ្ងាទៅក្រោយ នៅទន្ទឹមនឹងអ្នកស្រុកតាមមកទាន់ ហើយឡោមព័ទ្ធចាប់ឱ្យប៉ូលិសដាក់ខ្នោះភ្លាម៕

ប្រភព៖ រឿងកំប្លែងស្ងួត

 

 

 

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS