1 2 3
4 5 6 7

សំណើច រឿង៖ អ្នកណាដាក់ទានឱ្យអ្នកណា?

mendigo_50255

មានអ្នកសុំទានម្នាក់ ដើរកាន់កំប៉ុងហើយអង្រួនឱ្យឮសូរប្រាក់ក្រិៗ! នៅពីក្នុង លុះដើរមកដល់មុខអ្នកលក់នំផ្លែអាយម្នាក់ ក៏ចាប់ថ្លែងពាក្យអង្វរថា៖

-<<ឱ! បងស្រីអើយ មេត្តាដាក់ទានឱ្យខ្ញុំបាន ៥០០ រៀល ទៀតម៉ោ! ព្រោះខ្ញុំទើបនឹងសុំគេបាន ៥០០ រៀលទេ! បើមិនបានប៉ុណ្ណឹង ថ្ងៃនេះ ខ្ញុំមុខជាគ្មានលុយទិញបាយយកទៅចិញ្ចឹមកូនប្រពន្ធទេ!>>

អ្នកលក់នំផ្លែអាយ សម្លឹងអ្នកសុំទានបន្តិច ទើបអង្វរស្នងទៅវិញថា៖

-<<ឱ! បងសុំទានអើយ! បងសុំគេបាន ៥០០ រៀល ហ្នឹង ចំជាគ្រាន់បើជាងខ្ញុំហើយ ព្រោះខ្ញុំមិនទាន់លក់បានមួយរៀលផង! យកល្អ បងទៅសុំហូតភាស៊ីផ្សារវិញទៅ ព្រោះអ្នកហូតភាស៊ី តែងតែមានលុយពេញៗ ក្របូបរាល់ថ្ងៃ!>>

ជួនពេលនោះ អ្នកហូតភាស៊ីដើរមកដល់ ក៏ឆ្លើយភ្លាមទំាងទឹកមុខក្រៀមផ្អេះ៖

-<<ឱ! បងសុំទានអើយ! ខ្ញុំគិតថានឹងឈប់ធ្វើជាអ្នកហូតភាស៊ី ទៅដើរសុំទានគេ ដូចជាបងវិញ ប្រហែលប្រសើរជាង ព្រោះតាំងពីគេរើរុះអភិវឌ្ឍន៍ផ្សារចុះឡើងមក មិនដឹងជាអ្នកលក់ទៅណាអស់! ព្រឹកនេះ បងឯងសុំគេបាន ៥០០ រៀល ឯខ្ញុំមិនទាន់បានមួយរៀលផង ព្រោះទារពីអ្នកណាក៏មិនបានសោះ? គួរតែបងបង់ភាស៊ីឱ្យខ្ញុំវិញ ព្រោះ បងដើរសុំគេនៅក្នុងផ្សារនេះដែរ!>>

អ្នកសុំទានឮដូច្នោះ ក៏ថ្ងូរហ៊ឹស៖

-<<ហ៊ី មិនដឹងអ្នកណាដាក់ទានឱ្យអ្នកណាទេ?>>

ប្រភព៖ រឿងកំប្លែងស្ងួត

 

 

 

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS