1 2 3
4 5 6 7

សំណើច រឿង៖ បើមិនឱ្យបើកឡាន ឱ្យដើរយ៉ាងម៉េចកើត?

253901-drunk-driving-cartoon

ម៉ោង ១០យប់ សាមួនដើរចេញពីបារ មករាងស្រវឹងទោរទ្រេតទ្រោតចង់ដួល សំដៅមករកឡានដែលចតនៅប្របចិញ្ចើមផ្លូវខាងមុខ។

ឆ្កែរបស់គេដែលនៅចាំយាមឡាន ពេលឃើញគេឈរចាក់សោរទ្វាឡាន រាងទោរទៅមុខទោរទៅក្រោយដូច្នោះ វាក៏ព្រួសហើយរត់ថយឆ្ងាយ មិនព្រមចូលទៅអង្គុយជាមួយឡើយ ធ្វើឱ្យសាមួន បើកទ្វារស្រែកហៅដោយទន់មាត់ថា៖

-<<នែ៎! អាលុក ឡើងជិះឡានម៉ោ ទៅផ្ទះយើងវិញ?>>

ដោយឃើញអាការៈស្រវឹងខ្លាំងរបស់សាមួន ប៉ូលិសម្នាក់ដែលឈរយាមនៅក្បែរនោះ ក៏ដើរចូលមកហើយបន្លឺរបៀបព្រមានទៅកាន់សាមួនថា៖

-<<នែ៎លោក! លោកផឹកស្រស្រវឹងខ្លាំង សូម្បីតែឆ្កែក៏វាមិនចង់ជិះជាមួយដែរ! ហើយលោកមានដឹងពីបទបញ្ញត្តិដែលហាមថា ប្រើស្រវឹងមិនឱ្យបើកបរ បើបើកបរមិនឱ្យស្រវឹងនោះទេ?>>

សាមួន ឆ្លើយទាំងធ្លាក់ភ្នែកមកវិញ៖

-<<បាទ! ខ្ញុំដឹងច្បាស់ណាស់លោកប៉ូលិស! តែពេលនេះ បើលោកមិនឱ្យខ្ញុំបើកបរ តើឱ្យខ្ញុំដើរទៅដល់ផ្ទះឬ?>>

ប៉ូលិសយកដែអេះក្បាល??? លែងមាត់!!!៕

ប្រភព៖ រឿងកំប្លែងស្ងួត

 

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS