1 2 3
4 5 6 7

សំណើច រឿង៖ ទាបី

maxresdefault (1)

មានតាចាស់ម្នាក់ កាន់ផ្លែត្របែកទុំមួយចង្កោម ទៅជួបនឹងកុមារបីនាក់ ក៏និយាយថា៖

-<<មើល៎អាចៅណា ដោះប្រស្នាតាត្រូវ តាឱ្យផ្លែត្របែកទុំនេះយកទៅស៊ី?>>

កុមារទាំងបី ក៏លើកដៃដណ្តើមគ្នានិយាយ៖

-<<ខ្ញុំ! លោកតា! ខ្ញុំទាយត្រូវ! លោកតាថាឱ្យឆាប់ម៉ោ តើប្រស្នានោះយ៉ាងម៉េចខ្លះទៅ?>>

តាចាស់ក៏ពោលរៀបរាប់ដោយយឺតៗ ថា៖

-<<អ៊ើ ចាំស្តាប់ណា៎ គេថា ទាមុខដើរមុខទាពីរ ទាកណ្តាល ដើរកណ្តាលទាពីរ និងទាក្រោយ ដើរក្រោយទាពីរ! តើទាទំាងអស់មានប៉ុន្មាន ឯងសាកនាំគ្នាគិតទៅមើល៎?>>

កុមារទាំងបីក៏នាំគ្នាស្រែកម្នាក់ម្តងៗ ខ្លះថាទាទាំងអស់មាន ៩ ខ្លះថាមាន ៤ ដែលធ្វើឱ្យតាគ្រវីក្បាលមិនយល់ស្រប ដោយឧទាន  បណ្តើរថា៖

-<<ពួកចៅៗ ប្រញាប់ឆ្លើយដោយខ្លះការពិចារណាយ៉ាងនេះ មិនត្រូវទេ!>>

រួចហើយតាចាស់ក៏យកជើងវាចដីឱ្យរាបស្មើ និងយកចុងឈើច្រត់ គូរជារូបទាបីឈរដង្ហែរគ្នាភ្លាម និងអមដោយប្រយោគច្បាស់ៗថា៖

-<<ឯងឃើញទេ ការពិតទាមានតែបីទេ ព្រោះក្នុងចំណោចទាទំាងអស់នេះ គឺមានមួយឈរមុខ ទាមួយឈរកណ្តាល និងទាមួយឈរក្រោយ ទាដែលនៅពីមុខពីរ! ម៉េចពួកចៅៗ យល់ហើយនៅ?>>

កុមារទាំងបីឆ្លើយយល់ព្រម ដោយសម្លឹងទៅកាន់ផ្លែត្របែកទុំ ដែលនៅលើដៃតាចាស់បណ្តើរ៖

-<<ប្រាកដជាមានទាតែបីមែនហើយលោកតា! ចុះផ្លែត្របែកលោកតាមិនឱ្យទាយថាមានប៉ុន្មានផងទេ?>>

-<<អ៊ើ គ្រាន់តែទាបី ពួកឯងទាយមិនត្រូវផង មកចង់ទាយពីផ្លែត្របែកនេះធ្វើអីទៀត! បើនិយាយថា ចង់សុំយកទៅស៊ីវិញ ប្រហែលជាស្រួលស្តាប់ជាង?>>

ប្រភព៖ រឿងកំប្លែងស្ងួត

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS