1 2 3
4 5 6 7

រោងចក្រផលិត គ្រឿងយន្ត ៣០ កន្លែងនៅចិន កំពុងសាងសង់

សៀងហៃ៖ ប្រទេសចិនបច្ចុប្បន្ននេះ គឺត្រូវបានចាត់ទុក ជាទីផ្សារ ផ្នែកឧស្សាហកម្ម គ្រឿងយន្ត ដ៏ធំបំផុតនៅលើ សកលលោក បន្ទាប់ពីតួលេខថ្មីបានបង្ហាញថា រោងចក្រផលិតគ្រឿងយន្ត សម្រាប់ជំនួយការងារមនុស្ស ឬ ដែល មនុស្សមិនអាចធ្វើបាននោះ មានចំនួន ៣០ កន្លែង ទៀតកំពុងស្ថិតនៅក្នុងដំណើរការសាងសង់បន្ថែម។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០១៤ នេះ ដោយ លើកឡើងពីសម្តី របស់លោក គូ តៅគុយ នាយករងនៃមជ្ឈមណ្ឌលវិស្វកម្ម និង ស្រាវជ្រាវ រដ្ឋ សម្រាប់គ្រឿងយន្ត លើកឡើងក្នុង វេទិកាមួយក្នុងទីក្រុងសៀងហៃ ថា “គ្រឿងយន្ត និង អ៊ីនធឺណែត នឹងផ្លាស់ប្តូរសង្វាក់ផលិតកម្មជាសកល ហើយ ចិន គឺកំពុងឈានជើងចូល ទសវត្សរ៍មាស សម្រាប់ការអភិវឌ្ឍការផលិតគ្រឿងយន្តដោយខ្លួនឯង។”
រំលឹកកាលពីមុនឆ្នាំ ២០០៨ យើងពុំទាន់ឃើញមានឧស្សាហកម្មគ្រឿងយន្តនៅក្នុងប្រទេស ចិននោះទេ។

ទោះបីជាយ៉ាងនេះក្តី ជាមួយនឹងការរលាយសាបសូន្យទៅពីសំណាក់ការបែង ចែងផ្នែកប្រជាសាស្ត្រ និង ភាពខ្វះ ខាត នៃកម្លាំងកម្មករនោះ ប្រទេសមួយនេះបានក្លាយជា ទីផ្សារឧស្សាហកម្មគ្រឿងយន្តធំបំផុត នៅលើសកល លោកកាលពីឆ្នាំ២០១៣។ នេះបើតាមការ អះអាងរបស់លោក តៅគុយ។

គួរបញ្ជាក់ថា រហូតមកដល់ពាក់កណ្តាលឆ្នាំ ២០១៤ តួលេខនៃសហគ្រាសផលិតគ្រឿងយន្ត នៅប្រទេសចិន មានចំនួន ៤២០ ក្រុមហ៊ុន ដោយឡែកមកដល់ខែកញ្ញា មានរោងចក្រ ៣០ ទៀតកំពុងធ្វើការសាងសង់៕

ប្រភព៖ ដើមអម្ពិល

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS