1 2 3
4 5 6 7

រថយន្ដ ISUZU mu-X ម៉ូដែលថ្មី២០១៥ មានលក្ខណៈ ពិសេសៗដ៏សំបូរបែប

ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុនខេ (ខេមបូឌា) ទើបតែបាននាំចូល រថយន្ដ ISUZU mu-X ម៉ូដែលថ្មី២០១៥ ដែលជា ប្រភេទ SUV 7កៅអី មកដាក់លក់ក្នុងទីផ្សារ ប្រទេសកម្ពុជា។ បន្ទាប់ពីធ្វើការ សម្ពោធ ជាផ្លូវការ នៅ ថ្ងៃទី០៨ ខែតុលា កន្លងមកនេះ អតិថិជនជា ច្រើនមានការចាប់អារម្មណ៍ យ៉ាងខ្លាំងទៅលើរូបរាង ស្រស់ ស្អាត ទាន់សម័យដ៏គួរអោយ ទាក់ទាញបំផុត និងបច្ចេកវិទ្យារបស់វា។

ISUZU mu-X មានលក្ខណៈពិសេសៗ ដ៏សំបូរបែបដូចជា រូបរាងរចនាឡើងហាប់ហើយរឹងមាំ សម ទាំងមុខ ទាំងក្រោយ និងចំហៀង រចនាតាមប្រព័ន្ធ Aero Dynamic កាត់បន្ថយសំលេងចូល ក្នុងកាប៊ីន។ បំពាក់ដោយភ្លើងបំភ្លឺមុខប្រភេទ Projector ភ្លឺច្បាស់ល្អមិនចាំងភ្នែកអ្នកបើកបរ ក្នុងទិស ដៅបញ្ច្រាស់គ្នា។ ផ្នែកខាងក្នុងរបស់រថយន្ដ ISUZU mu-X ធំទូលាយបំពាក់ដោយកៅអី អូតូពូកស្បែក ពណ៌លឿងដ៏ពេញនិយម ចំណែកកៅអីជួរទី២និងទី៣ អាចបត់អោយរាបស្មើបាន ផ្ដល់ភាពងាយស្រួល សម្រាប់ ផ្ទុកសំភារៈផ្សេងៗ។ ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ហើយនៅផ្នែកខាងក្រោយ អាចកំណត់ សីតុណ្ហភាព តាមការចង់បានរបស់លោកអ្នក មិនខុសពីរថយន្ដទំនើបៗ លំដាប់ថ្នាក់នានា ឡើយ។ ISUZU mu-X ក៏មានបំពាក់នូវប្រព័ន្ធ ប្ដូរលេខកាពីតាស់ងាយស្រួលបំផុត Shift on-the -Fly និងប្រព័ន្ធកំណត់ល្បឿនរថយន្ត Cruise Control ព្រមទាំងអេក្រង់  MID អាចបង្ហាញពីកម្រិតស៊ីប្រេង របស់រថយន្ដ និងបង្ហាញអោយអ្នកបើកបរ ដឹងបាន៥០០គីឡូម៉ែត្រ មុនដល់ពេលវេលាប្ដូរ ប្រេងម៉ាស៊ីន។

ក្រៅពីនេះរថយន្ដ ISUZU mu-X បំពាក់ដោយម៉ាស៊ីនម៉ាស៊ូតបច្ចេកវិទ្យាទំនើប ២.៥លីត្រ ប្រើប្រព័ន្ធ VGS Turbo Inter-cooler Common Rail កំលាំងខ្លាំង និងជួយសន្សំសំចៃខ្ពស់ ដែលអាចនាំលោក អ្នកធ្វើដំណើរបានកាន់តែឆ្ងាយដោយ ចំណាយតិចបំផុត។ នៅខាងក្រោមបាតម៉ាស៊ីនមានខែលដែក សម្រាប់ការពារពីការប៉ះទង្គិចធ្ងន់ៗផងដែរ។ សុវត្ថិភាពក្នុងការ បើកបរនៅលើដងផ្លូវរបស់ អតិថិជន គឺជាអាទិភាពចំបងរបស់ ISUZU ដូច្នេះហើយរថយន្ដ ISUZU mu-X មានប្រព័ន្ធ សុវត្ថិភាព ជាច្រើន ដូចជា ប្រព័ន្ធជើងក្រោមបំពាក់នូវប្រព័ន្ធរក្សាលំនឹង ប្រព័ន្ធហ្វ្រាំង ABS, EBD និងប្រព័ន្ធជំនួយហ្វ្រាំង Brake Assist ប្រព័ន្ធការពារការទួងកង់ TCS អាចការពាររថយន្ដមិនឲ្យរអិលធ្លាក់ផ្លូវ ព្រមទាំងមាន ប្រព័ន្ធគ្រប់គ្រង លំនឹងរថយន្ដ ESC ដោយប្រើប្រព័ន្ធភ្លើងថែមទៀតផង។ ហើយក៏មានបំពាក់នូវប្រព័ន្ធសុវត្ថិភាពអោយសញ្ញាពេលរថយន្ដ ថយក្រោយ Rear Sensor និងមានពោងសុវត្ថិភាពចំនួន២។

រថយន្ដ ISUZU mu-X ធន់រឹងមាំមានថាមពលខ្លាំង ផ្ដល់នូវទំនុកចិត្ដខ្ពស់ ស៊ីប្រេងតិចបំផុតធៀប នឹងរថយន្ដដ៏ទៃ ផ្ដល់សុវត្ថិភាពខ្ពស់ ព្រមទាំងផាសុកភាព និងភាពងាយស្រួលដល់ អតិថិជននិងក្រុម គ្រួសារទាំងមូល។ គួរបញ្ជាក់ផងដែរថា រថយន្ដ ISUZU mu-X ត្រូវបានលក់ដាច់បំផុត ហើយទទួល បានចំណែកទីផ្សារលេខ១ នៃទីផ្សាររថយន្ដប្រភេទនេះនៅក្នុង ប្រទេសថៃ និងប្រទេសអូស្ដ្រាលី  នាំមុខគូរប្រកួតប្រជែងទាំងអស់ចាប់តាំងពីរថយន្ដនេះមានវត្ដមាននៅក្នុងទីផ្សារនៃ ប្រទេសទាំង ពីរនេះ។

សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន ខេ (ខេមបូឌា) ឥឡូវនេះដែលមានទីតាំង នៅទល់មុខអាកាសយាន ដ្ឋានអន្ដរជាតិភ្នំពេញ។

Photo by DAP-News

Photo by DAP-News

Photo by DAP-News

 

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS