1 2 3
4 5 6 7

រថយន្តដ៏មានតម្លៃថ្លៃទាំង ១០ នៅក្នុងពិភពលោក សម្រាប់ឆ្នាំ ២០១៤

ទូទៅសម្រាប់អ្នក ដែលចូលចិត្តជិះរថយន្តដ៏ទំនើប និងម៉ាកល្បីៗ តែងតែចង់ដឹងហើយថា រថយន្តសេរីក្រោយៗទៀត និងមានអ្វីប្លែកជាង រថយន្តមុនៗនោះ ហើយចំណែកឯតម្លៃ របស់ពួកវាវិញ ថ្លៃប៉ុនណាដែរ? ដើម្បីឲ្យបាត់ចម្ងល់ខាងលើ  យើងសូមបង្ហាញជូន រថយន្តដ៏មានតម្លៃថ្លៃទាំង ១០ របស់ពិភពលោក សម្រាប់ឆ្នាំ ២០១៤ ៖

១. រថយន្ត Lamborghini Veneno Roadster មានតម្លៃ ៤,៥  ល្លានដុល្លារអាមេរិក

ជាប្រភេទរថយន្តដ៏មានតម្លៃ បំផុតនៅក្នុងពិភពលោក ដែលត្រូវបានផលិតទ្បើង នៅក្នុងប្រទេសអ៊ីតាលី ។ លក្ខណៈពិសេស មានកម្លាំងម៉ាស៊ីនចំនួន ៧៥០ សេះ និងមានសន្ទុះល្បឿន ជាន់ហ្គាដំបូងគេចាប់ពី ០-៩៩ គីទ្បូម៉ែត្រក្នុងមួយម៉ោង និងអាចរត់បាន ក្នុងល្បឿនចំនួន ៣៥៥ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ។

២. រថយន្ត Bugatti Veyron 16.4 Grand Sport Vitesse តម្លៃ ២,៥ លានដុលារអាមេរិក

ត្រូវបានគេចាត់ទុកថា ជារថយន្តដ៏លឿន និងថ្លៃបំផុតនៅក្នុងពិភពលោក ដែលបានបង្កើតទ្បើង នៅក្នុងប្រទេសបារាំង ។ លក្ខណៈពិសេស មានកម្លាំងម៉ាស៊ីនចំនួន ១.២០០ សេះ និងមានល្បឿនជាន់ហ្គា ដំបូងគេចាប់ពី ០-៩៩ គីទ្បូម៉ែត្រក្នុងមួយម៉ោង ហើយអាចរត់បាន ក្នុងល្បឿន ៤១១ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ។

៣. រថយន្ត Koenigsegg Agera S តម្លៃ ១,៥២ លានដុល្លារអាមេរិក

រថយន្តនេះ ស្ថិតនៅក្នុងលេខរៀងទី ៣ ក្នុងចំណោមរថយន្ត ដ៏ថ្លៃបំផុតរបស់ពិភពលោក ដែលត្រូវបានផលិត នៅក្នុងប្រទេស្វ៊ីស ។ លក្ខណៈពិសេស មានកម្លាំងម៉ាស៊ីនចំនួន ១.០០០ សេះ និងមានល្បឿនជាន់ ហ្គាដំបូងគេចាប់ពី ០-៩៩ គីទ្បូម៉ែត្រក្នុងមួយម៉ោង ហើយអាចរត់ បានក្នុងល្បឿន ៣០២ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង។

៤. រថយន្ត Hennessey Venom GT តម្លៃ ១,២ លានដុល្លារអាមេរិក

រថយន្តនេះ មានរូបរាងគួរឲ្យទាក់ទាញបំផុត និងត្រូវបានផលិត ទ្បើងនៅចក្រភពអង់គ្លេស ។ លក្ខណៈពិសេស មានកម្លាំងម៉ាស៊ីនចំនួន ១.២៤៤ សេះ និងមានល្បឿនជាន់ហ្គា ដំបូងគេចាប់ពី ០-៩៦ គីទ្បូម៉ែតក្នុងមួយម៉ោង ហើយអាចរត់បាន ក្នុងល្បឿន ៣០០ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ។

៥. រថយន្ត Porsche 918 Spyder តម្លៃ ៨៤៥.០០០ដុល្លារអាមេរិក

ជារថយន្តដ៏ទំនើប និងមានតម្លៃថ្លៃបំផុត នៅក្នុងពិភពលោក ដែលមើលទៅពិតជាមាន ភាពទាក់ទាញជាខ្លាំង ត្រូវបានផលិតទ្បើង នៅក្នុងប្រទេសអាល្លឺម៉ង់ ។ លក្ខណៈពិសេស មានកម្លាំងមាស៊ីនចំនួន ៨៨៧ សេះ និងល្បឿនជាន់ហ្គា ដំបូងគេចាប់ពី ០-៩៩ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ។

៦. រថយន្ត Rolls-Royce Phantom Extended Wheelbase តម្លៃ ២៩៨.៩០០ ដុល្លារអាមេរិក

ជាប្រភេទរថយន្តមួយ ដែលមានរូបរាងគួរឲ្យ ចាប់អារម្មណ៍ជាខ្លាំង ត្រូវបានគេផលិត ទ្បើងនៅចក្រភពអង់គ្លេស ។ លក្ខណៈពិសេស មានកម្លាំងម៉ាស៊ីនចំនួន ៤៥៣ សេះ និងមានល្បឿនជាន់ហ្គា ដំបូងគេចាប់ពី ០-៩៩ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ។

៧. រថយន្ត Ferrari F12berlinetta តម្លៃ ៣១៥.៨៨៨ ដុល្លារអាមេរិក

រថយន្តនេះ ពិតជាមានរូបរាងជាមួយ នឹងពណ៌ដ៏ស្រស់ស្អាតបំផុត ដែលត្រូវបានផលិតទ្បើង នៅក្នុងប្រទេសអ៊ីតាលី ។ លក្ខណៈពិសេស មានកម្លាំងម៉ាស៊ីនចំនួន ៧៤០ សេះ និងមានល្បឿនជាន់ហ្គា ដំបូងគេចាប់ពី ០-៩៩ គីទ្បូម៉ែត្រក្នុងមួយម៉ោង និងអាចរត់បាន ក្នុងល្បឿន ២០១ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ។

៨. រថយន្ត Bentley Mulsanne តម្លៃ ២៩៨.៩០០ ដុល្លារអាមេរិក

ជាប្រភេទរថយន្តដ៏ មានតម្លៃថ្លៃបំផុតលំដាប់ទី ៨ នៅក្នុងពិភពលោក ដែលត្រូវមានផលិតទ្បើង នៅចក្រភពអង់គ្លេស ។ លក្ខណៈពិសេស មានកម្លាំងម៉ាស៊ីនចំនួន ៥០៥ សេះ និងមានល្បឿនជាន់ហ្គា ដំបូងគេចាប់ពី ០-៩៦ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ។

៩. រថយន្ត Aston Martin Vanquish តម្លៃ ២៧៩.៩៩៥ ដុល្លារអាមេរិក

វាមិនត្រឹមតែជារថយន្ត ដ៏ស្រស់ស្អាតនោះទេ ប៉ុន្តែក៏ជារថយន្តដ៏ មានតម្លៃថ្លៃបំផុតលំដាប់ទី ៩ របស់ពិភពលោក ដែលត្រូវបានផលិតទ្បើង នៅចក្រភពអង់គ្លេស ។ លក្ខណៈពិសេស មានកម្លាំងម៉ាស៊ីនចំនួន ៥៦៥ សេះ និងមានល្បឿនជាន់ ហ្គាដំបូងគេចាប់ពី ០-៩៩ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ។

១០. រថយន្ត Mercedes-Benz CL65 AMG Coupe តម្លៃ ២១៥.៥០០ ដុល្លារអាមេរិក

ជារថយន្តដ៏ទំនើប និងស្រស់ស្អាតមួយ ដែលត្រូវបានផលិត នៅក្នុងប្រទេសអាល្លឺម៉ង់។ លក្ខណៈពិសេស មានកម្លាំងម៉ាស៊ីនចំនួន ៦២១ សេះ និងមានល្បឿនជាន់ហ្គា ដំបូងគេចាប់ពី ០-៩៦ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ៕

 

ប្រភព៖ lookingtoday

© 2019 Khmer Famous. All rights reserved. · Entries RSS · Comments RSS