1 2 3
4 5 6 7

Toyota ប្រកាសប្រមូល យានយន្តមកជួសជុល ប្រមាណជាង ១,៧៥លានគ្រឿង

ស៊ីអ៊ិនអ៊ិន៖ យោងតាមទូរទស្សន៍ស៊ីអ៊ិនអ៊ិន ផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ថា ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ របស់ប្រទេសជប៉ុន Toyota បានប្រកាសថា ក្រុមហ៊ុននឹងត្រូវប្រមូលយានយន្ត ប្រមាណជាង ១,៧៥លានគ្រឿង មកធ្វើការត្រួតពិនិត្យ និងជួសជុលឡើងវិញ ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីរកឃើញថា រថយន្តភាគច្រើនមានកំហូចទៅលើ ប្រព័ន្ធសុវត្ថិភាពយានយន្ត ។

ក្រុមហ៊ុនតូយូតា បានបញ្ជាក់ថា ការប្រមូលយានយន្តយកមកពិនិត្យ និងជួសជុលឡើងវិញនេះ គឺត្រូវបានចែកចេញជា ៣ប្រភេទខុសៗគ្នា ក្នុងនោះមានរថយន្តភាគច្រើន បានលក់នៅក្នុងប្រទេសជប៉ុនតែម្តង ដែលចាំបាច់ត្រូវធ្វើការ ជូសជុលប្រព័ន្ធនានា ឡើងវិញ ដូចជាម៉ាក Crown Majesta, Noah និងម៉ាក Voxy ។

សម្រាប់ប្រភេទទី២នោះ គឺត្រូវប្រមូលយកមកជួសជុលប្រមាណ ៧៥៩ពាន់គ្រឿង ក្នុងនោះរាប់បញ្ចូលទាំងម៉ាក Lexus ចំនួន៤២៣ពាន់គ្រឿង ដែលបានចែកចាយលើទីផ្សារ សហរដ្ឋអាម៉េរិក ដោយបានផលិតក្នុងចន្លោះឆ្នាំ២០០៥ និង២០១០ ។ កំហូចយានយន្តទាំងនោះ រកឃើញថា មានធ្លាយបំពង់ប្រេង ដែលបង្កជាហានិភ័យខ្ពស់ ឲ្យរថយន្តផ្ទុះឆេះ ។

សម្រាប់ការប្រមូលរថយន្តប្រភេទទី៣ គឺមានចំនួន១៩០ពាន់គ្រឿង ដែលលក់ក្នុងទីផ្សារជប៉ុនដែរ ដោយរកឃើញថា យានយន្តទាំងនោះធ្លាយប្រេង ដែលប្រឈមនឹងបញ្ហាដែរ ។

នៅក្នុករណីទាំង៣នេះ ក្រុមហ៊ុន Toyota បានឲ្យដឹងថា មិនទាន់មានករណីបង្កឲ្យមានការគ្រោះថ្នាក់ រងរបួស ឬក៏មានឧបសគ្គ អ្វីលើកឡើងនៅឡើយទេ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការប្រមូលយានយន្ត ដែលបានលក់នៅលើទីផ្សារ ក្នុងប្រទេសជប៉ុន កន្លងមក ប្រមាណ២ភាគ៣ហើយ មកធ្វើការត្រួតពិនិត្យគុណភាព និងស្វែងរកកំហូចនានា ៕

ប្រភព៖ lookingtoday

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS