នារីម្នាក់ថ្វីត្រូវ១កាំបិតដោតជាប់ចិញ្ចើមគួរឲ្យរន្ធត់ដោយដៃប្រុសស្នេហ៍ តែនៅមានស្មារតីឆ្លើយសំណួរប៉ូលីស ! | ខ្មែរស្ថាបនា
នេះជារឿងដ៏សាហាវមួយផងដែរ គ្រាដែលនារីជនជាតិប្រេស៊ីលម្នាក់ត្រូវបានកាំបិតចិតបន្លែដ៏ធំ១ ចាក់ដោតជាប់ចិញ្ចើមខាងស្តាំគួរឲ្យរន្ធត់បំផុត ដោយសារស្នាដៃអតីតមិត្តប្រុសរបស់នាង កាលពីវេលាម៉ោងប្រមាណជា ៥ ល្ងាច ថ្ងៃទី ៣០ កញ្ញា កន្លងមកនេះ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ Alcileide Rodrigues dos Santos អាយុ ២២ ឆ្នាំ ។ ចំណែកអតីតមិត្តប្រុសចិត្តឆៅរបស់នាងមានឈ្មោះ José Roberto dos Anjos Martins Gayu អាយុ ១៩ ឆ្នាំ រស់នៅ Vila São Pedro , ផ្នែកមួយនៃតំបន់ São Bernardo do Campo រដ្ឋ São Paulo ប្រទេសប្រេស៊ីល ។
ប៉ុន្តែ ទោះបីជាថ្ងាសរបស់នាងកំពុងដោតជាប់នឹងកាំបិតដ៏ធំនោះក៏ដោយ ក៏នាងនៅតែមានអារម្មណ៍នឹងន៎រ និងថែមទាំងអាចនិយាយទៅកាន់ប៉ូលីសទៀតផង ។
ប៉ូលីសបាននិយាយថា នាង Alcileide Rodrigues dos Santos ត្រូវបានរកឃើញអង្គុយនៅលើបង់សាធារណៈមួយ ជាមួយកាំបិតដោតជាប់ថ្ងាសត្រង់ចិញ្ចើមខាងស្តាំ ។ នាងក៏ត្រូវបានប៉ូលីសនាំយកទៅកាន់ប៉ុស្តិ៍ប៉ូលីសផងដែរ មុនពេលបញ្ជូននាងទៅកាន់មន្ទីរពេទ្យ Estadual Mário Covas តាមរថយន្តសង្គ្រោះ ។
គួរបញ្ជាក់ថា នៅពេលសួរនាំអំពីរឿងរ៉ាវរបស់នាង នារីរងគ្រោះនេះ បាននិយាយថា អ្នកចាក់នាង គឺជាអតីតមិត្តប្រុសរបស់នាង ឈ្មោះ Jose Roberto Martins dos Anjos អាយុ ១៩ ឆ្នាំ ៕
https://www.youtube.com/watch?v=KnQ-lU41484ប្រភព៖ ខ្មែរស្ថាបនា