1 2 3
4 5 6 7

ក្រុមហ៊ុន​រថយន្ត​ម៉ាក​ល្បី​ៗ​ចំនួន​១២​ប្រភេទ​​ ចូលរួម​​តាំង​ពិ​ព័រ​ណ៍រថយន្ត​ នៅ​កម្ពុជា

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ម៉ាក​ល្បី​ៗ​ចំនួន​១២​ប្រភេទ​បាន​ចូលរួម​​តាំង​ពិ​ព័រ​ណ៍រថយន្ត​(Phnom Penh International Auto Show) ដែល​រៀបចំ​ដោយ AMB Events Group និង​ក្រសួង​ពាណិជ​កម្ម​កម្ពុជា ដែល​មាន​រយៈពេល​៤​ថ្ងៃ​ចាប់ពី​៣០ ​តុលា ដល់​ថ្ងៃ​ទី​២ ​ខែវិច្ឆិកា ​២០១៤ នៅ​មជ្ឈមណ្ឌល​ពិ​ព័រណ៍កោះ​ពេជ្រ​។

​រថ​យន្ត​ម៉ាក​ល្បីៗ​ដែលនឹង​ចូល​រួម​តាំង​ពិព័រណ៍ មានដូច​ជា Mercedes-Banz, រថយន្ត​ម៉ាក Ford, រថយន្ត Jaguar, រថយន្ត Land Rover , រថយន្ត BMW , ម៉ាក KIA, ម៉ាក VW, ​Toyota , ​Nissan, ​Mitsubishi ​, Mazda និង រថយន្ត​ម៉ាក MG ជាដើម​។

លោក រ៉ា​មី សា​រ៉ាវ ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​៣០ ​តុលា ​២០១៤ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ថា ការ​រៀបចំ​ពិព័រណ៍​រថយន្ត​ដែល​មានការ​ចូលរួម​តាំង​បង្ហាញ​ម៉ាក​រថយន្តជា​ច្រើន​ប្រភេទ​នេះ​នឹង​ជា​ចំណែក​មួយ​ដើម្បី​បង្កើន​ការ​ទាក់ទាញ​ដល់​អ្នកប្រើប្រាស់​ក្នុង​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​។​

លោក​បញ្ជាក់​ថា ពិ​ព័រណ៍​ខាងលើ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​អត្រាកំណើន​នៃ​អ្នក​ប្រើប្រាស់​រថយន្ត ហើយ​ប្រជាពលរដ្ឋ​កាន់តែ​មានការ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​យាន្ត​យាន​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​បើកបរ​៕

633d0718-d51c-481a-aa69-62f97e5b697c

ប្រភព៖ កោះសន្តិភាព

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS