ស្រ្តីវ័យក្មេងម្នាក់ បានធ្វើឲ្យមនុស្សជាច្រើនមានការស្រឡាំងកាំង និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញនារីរូបនេះ បានដើរអាក្រាតខ្លួនទាំងស្រុង នៅក្នុងផ្សារទំនើប១កន្លែង ក្នុងទីក្រុង Krakow ភាគខាងត្បូងនៃប្រទេសប៉ូឡូញ កាលពីសប្តាហ៍មុននេះ ។
យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់នាង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដល់មនុស្សជាច្រើនដែលមកទិញអីវ៉ាន់នៅក្នុងផ្សារ, ប៉ុន្តែ បុគ្គលិកផ្សារនោះ ពុំមានអារម្មណ៍ប្រតិកម្មណាមួយ ចំពោះវត្តមានរបស់ស្ត្រីចម្លែកនេះទេ ដោយហាក់ដូចជាគ្មានអ្វីកើតឡើងនៅចំពោះមុខពួកគេអីចឹង និងព្រមទាំងដោះដូរទំនិញជាមួយនាងដូចមនុស្សដទៃផងដែរ ។
អតិថិជនឈ្មោះ Cezer Zawadzki អាយុ ៣៤ ឆ្នាំ ដែលជាសាក្សីម្នាក់នៅក្នុងហេតុការណ៍ បាននិយាយថា ខណៈគាត់កំពុងចាក់សាំងរថយន្តរបស់គាត់នៅខាងក្រៅផ្សារទំនើបនេះ នៅពេលនោះគាត់ក៏បានឃើញនារីវ័យក្មេងម្នាក់នេះ ដើរចេញពីក្រៅចូលក្នុងផ្សារនោះ ។ លោក Zawadzki ភ្លាមៗនោះ ក៏បានដកទូរស័ព្ទរបស់គាត់ ដើម្បីយកផ្តិតយក “ទស្សនីយភាព” នេះ ។
យោងតាមលោក Zawadzki, នោះនារីរូបនេះបានដើរចូលផ្សារទំនើបនោះ ដើម្បីជ្រើសរើសរបស់របរធម្មតាដូចអតិថិជនដទៃផងដែរ ។ ប៉ុន្តែ នាងមិនបានបង្ហាញពីអាការស្រវឹងស្រា ឬ ទទួលរងឥទ្ធិពលគ្រឿងញៀននោះទេ ។
លោកបន្តថាៈ “បន្ទាប់មក ខ្ញុំក៏បានដើរចូលផ្សារទំនើបនោះ ហើយប្រាប់បុគ្គលិកអំពីនារីអាក្រាតទាំងស្រុងនេះ ។ ទោះជាយ៉ាងណា នាងមិនអើពើនឹងខ្ញុំសូម្បីបន្តិច និងហាក់ដូចជាគិតថា ខ្ញុំជាមនុស្សឆ្កួតអីចឹង” ។
យ៉ាងណាមិញ នៅពេលនារីអាក្រាតរូបនេះ បានទិញអីវ៉ាន់តាមតម្រូវការរបស់នាងរួច, នាងក៏បានដើរទៅកាន់កន្លែងគិតលុយ រង់ចាំទូរទាត់លុយធម្មតាដូចគេដូចឯងផងដែរ ។
ទោះជាយ៉ាងណា នៅខណៈពេលនោះដែរ នារីរូបនេះពុំត្រូវបានប៉ូលីសចាប់ខ្លួន ដើម្បីយកមកអប់រំនោះទេ ដោយនាងបានចាកចេញពីផ្សារនោះបាត់ស្រមោលតែម្តង ៕
https://www.youtube.com/watch?v=6BAJdgFN92Q
ប្រភព៖ ksn-news