1 2 3
4 5 6 7

ភ្ញាក់ផ្អើលអតិថិជន រថយន្ត Ford ផលិតនៅក្នុងឆ្នាំ១៩៧០ តម្លៃ ៥៤៩,៩០០ដុល្លារ (មានវីដេអូ)

រថយន្ត Ford ត្រូវបានផលិតឡើងអស់រយៈពេល  ជាយូរយារណាស់មកហើយ តាំងពីឆ្នាំ១៩៦០
មកម្ល៉េះ។ រហូតមកដល់បច្ចុប្បន្ននេះ រថយន្តនៅតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងបានផលិតនូវ
រថយន្ត ស៊េរីថ្មី ទំនើបៗ ជាច្រើន ម៉ូដែល សម្រាប់ផ្គត់ផ្គង់នៅលើពិភពលោក។

ពិតជាចម្លែក ប្លែកអារម្មណ៍ ដោយថ្មីៗ ក្រុមហ៊ុនផលិតរថយន្ត Ford បានបង្ហាញខ្លួន នូវរថយន្ត
មួយម៉ូដែល   ដែលមានអាយុកាល  ៤៤ឆ្នាំ​  មកហើយ  គឺជារថយន្ត  Ford Torino King Cobra
Prototype ផលិតនៅក្នុងឆ្នាំ១៩៧០។

រថយន្ត Ford Torino King Cobra Prototype ម៉ូដែលនេះ ត្រូវបានផលិតឡើងយ៉ាងល្អប្រណិត
នាសម័យកាល ក្នុងឆ្នាំ១៩៧០ ជាមួយនឹងរូបរាងខាងក្រៅ និងខាងក្នុង និងការរចនាម៉ូដពិតជា
មានភាពទាក់ទាញយ៉ាងខ្លាំង។

ជាពិសេស រថយន្ត Ford Torino King Cobra Prototype ផលិតនៅក្នុងឆ្នាំ១៩៧០  មានកម្លាំង
ខ្លាំង អាចបើកបរបានល្បឿន ១៥៥ម៉ាយ/ម៉ោង មាន ៨ម៉ាស៊ីន និងមានតម្លៃលក់នៅក្នុងពេល
បច្ចុប្បន្ននេះថ្លៃ ដល់ទៅ ៥៤៩,៩០០ដុល្លារ នៅអាមេរិក៕

សូមទស្សនា វីដេអូ ខាងក្រោម

 

https://www.youtube.com/watch?v=KSYExmXYAfU

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS