1 2 3
4 5 6 7

ម៉ូតូ Yamaha បង្ហាញខ្លួនជំនាន់ថ្មី មានរាងសង្ហាប្រណិត ផ្អើលអតិថិជន (មានវីដេអូ)

ម៉ូតូ Yamaha XJ6 គឺជាប្រភេទម៉ូតូ បែបស្ពត ម៉ូដែលថ្មី ឆ្នាំ២០១៤ ដែលមានរូបរាងដ៏ស្រស់សង្ហា
ជាមួយនឹងការរចនាម៉ូដថ្មី និងតែមថ្មី ពិតជាសាកសមបំផុតសម្រាប់មិត្តយុវវ័យនាសម័យទំនើប
បច្ចុប្បន្ន។

ម៉ូតូ Yamaha XJ6 ស៊េរីថ្មី ឆ្នាំ២០១៤  ត្រូវបានផ្លាស់ប្តូររាងថ្មី  ដោយបានកែប្រែ នូវអំពូលបំភ្លឺផ្លូវ
ខាងមុខ មានភ្នែក ១ មានកញ្ចក់ថ្លា អាចបំផ្លូវបានច្បាស់ល្អនៅពេលរាត្រី ជាមួយនឹងសំបកកង់
បែបស្ពត ដ៏ស្វិតមំាអាចបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងងាយស្រួល។

ជាពិសេស ម៉ូតូ Yamaha XJ6 ស៊េរីថ្មី ២០១៤ ដ៏ស្រស់សង្ហានេះ មានកម្លាំងម៉ាស៊ីនខ្លាំង ៦០០
សេសេ   មាន  ៤ម៉ាស៊ីន  បំពាក់ប្រព័ន្ធធុងទឹកត្រជាក់ការពារម៉ាស៊ីន  មិនឱ្យក្តៅខ្លាំង ពេលធ្វើ
ដំណើរផ្លូវឆ្ងាយ មានល្បឿន ១៣៥ម៉ាយ/ម៉ោង និងមានតម្លៃ ៨,១៦៥អឺរ៉ូ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រភព៖ camnews

 

© 2018 Khmer Famous. All rights reserved. · Entries RSS · Comments RSS